តា Nawat ផ្ដាំកុំឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅថៃទៀត ព្រោះអ្នកគាំទ្រមិនចង់ពាក់ព័ន្ធនឹងនាងទៀតទេ

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Nawat បានផ្តល់បទសម្ភាសជាថ្មីទាក់ទងនឹងរឿងចម្រូងចម្រាស់អំពីកម្មវិធីបវរកញ្ញា រវាងកម្ពុជា និង ថៃ លើការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត​ Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International ។

ក្នុងនោះដែរ លោក Nawat ក៏នៅតែបោះសម្តីឡកឡាយមកកាន់ភាគី MGC មិនដាច់ ជាពិសេសនោះលោកក៏បានលើកឡើងចំពោះ Pichy ឬ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា សូមឱ្យនាងនៅកម្ពុជាឱ្យបានសុខចុះ មិនបាច់មកប្រទេសថៃទៀតទេ ព្រោះអ្នកគាំទ្រនៅទីនេះគេមិនចង់ពាក់ព័ន្ធនឹងនាងទៀតឡើយ។

សម្រាប់លោកខ្លួនឯង លោកមិនបានចង់កាត់កាលនាងនោះទេ តែក៏មិនចង់ពាក់ព័ន្ធជាមួយទៀត មិនចង់ឱ្យមានរឿងប៉ះពាល់វែងឆ្ងាយ ព្រោះបើគិតទៅមុខមាត់ភាពល្បីល្បាញរបស់នាង ក៏ស្ថាប័ន MGI ជាអ្នកផ្តល់ឱ្យដែរ។ ម្យ៉ាងទៀតនាងគួរតែដកខ្លួនចេញពីរឿងនេះ ព្រោះនាងជាបវរកញ្ញាដែលកើតចេញពីការដឹកនាំរបស់ លោក អ៊ិន សុភិន នាងគួរតែដឹងគុណបុណ្យរបស់ លោក អ៊ិន សុភិន ផងចុះ បើទោះជាមិនដឹងបុណ្យគុណលោកក៏ដោយ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖ 

អត្ថបទដែលជាប់ទាក់ទង