មហាជនខ្មែរហួសចិត្តខ្លាំង ពេលឃើញ Miss Grand Thailand យំរហាមមុខគេឯង ហើយនិយាយលើកតែភាគីខ្លួនឯង
ពិតណាស់ ស្របពេលបេក្ខភាពបរវកញ្ញា Miss Grand ទាំងអស់បានចាកចេញពីប្រទេសកម្ពុជាទៅដល់ប្រទេសថៃ ក្នុងនោះដែរ ងាកទៅចាប់អារម្មណ៍នាង Malin ដែលជា Miss Grand Thailand 2024 ពេលដល់ទឹកដីកំណើតវិញភ្លាម នាងបានសម្រក់ទឹកភ្នែកដើរតួកម្សត់នៅព្រលានយន្តហោះ ព្រមទាំងរៀបរាប់រឿងរ៉ាវបទពិសោធរបស់ខ្លួននៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្នុងនោះ នាង Malin បានរៀបរាប់ឱ្យដឹងថា ទូកមកមិនត្រូវពេលវេលា ការសម្របសម្រួលមិនស៊ីចង្វាក់ នាងត្រូវថតរូបនៅកន្លែងកំពង់ រីឯផ្លូវចុះទៅក៏ជាផ្លូវលាតទៀត នាងមានអារម្មណ៍មិនមានសុវត្ថិភាពសោះ។ ចំណែកអាហារនាងត្រូវញ៉ាំសណ្តែកដី និង ពងក្រួច ឯពងខ្លះមានកូននៅក្នុងនោះ ធ្វើឱ្យបេក្ខជនផ្សេងៗទៀតមិនហ៊ានញ៉ាំ។
នាង Malin បានសម្រក់ទឹកភ្នែកនិយាយបន្តទៀតថា Nawat បានព្យាយាមមើលថែពួកនាងបានល្អណាស់ ដោយបានរកហាងអាហារដោយខ្លួនឯង និង ចាត់ចែងខ្លួនឯងទាំងអស់ ហើយអ្វីដែលធ្វើឱ្យនាងខូចចិត្តខ្លាំងបំផុតនោះ គឺ Champ ដែលជាពិធីករប្រចាំ Miss Grand ថៃ ត្រូវបានខាងក្រុមការងារកម្ពុជានាំគ្នារិះគន់ច្រើនណាស់។
យ៉ាងណាមិញ ក្រោយពីបានឃើញសកម្មភាពរបស់ Malin ទៅដល់ប្រទេសវិញ និយាយរៀបរាប់ពីកម្ពុជាទាំងយំរហេមរហាម និង និយាយលើកឡើងតែភាគីខ្លួនឯងបែបនេះ ធ្វើឱ្យមហាជនកម្ពុជាកំពុងផ្ទុះការចែករំលែកវែកញែក និង បង្ហាញចិត្តសង្វេគបែបហួសចិត្តចំពោះនាងជាខ្លាំង ដែលមហាជនខ្មែរកំពុងលើកបង្ហាញពីហេតុផលត្រឹមត្រូវ និង ភាពពិតជាក់ស្ដែងអំឡុងកម្ពុជារៀបចំទូកសម្រាប់បវរកញ្ញាទាំងអស់ផងដែរ។
ក្នុងអំឡុងពេលរៀបចំការចុះទូកនេះដែរ តាមការរៀបរាប់របស់អ្នកស្រី អឹម សុគន្ធា និង ក្រុមការងារ ក្នុងវីដេអូឡាយបានឱ្យដឹងថាមូលហេតុដែលនាំឱ្យកើតជាបញ្ហា ក្រោយពេលខាងក្រុមការងារ MGC បានរៀបចំតុអាហាររួចរាល់ស្អាតហើយ គ្រាន់តែមានការយឺតយ៉ាវបន្តិចបន្តួចប៉ុន្មាននាទីដោយសារតែមេឃភ្លៀង ប៉ុន្តែខាង MGI បែរជាមិនបានយោគយល់ដល់ក្រុមការងារ ហើយក៏បានទៅចុះទូកផ្សេងដោយមិនមានការរៀបចំដោយក្រុមការងារ MGC នោះទេ រួចធ្វើការឡាយវីដេអូនៃសកម្មភាពបវរកញ្ញានៅលើទូក ព្រមទាំងខាងម្ចាស់កម្មវិធី MGI ក៏បានបង្ហោះពោលចោទថាខាងក្រុមការងារកម្ពុជាធ្វើការមិនមានវិជ្ជាជីវៈទៅវិញ។