រថយន្ត Mercedes បេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជេីង
ភ្នំពេញ ៖ រថយន្ត Mercedesមួយគ្រឿង បោះពួយ យ៉ាង លឿន ខ្វះការប្រុងប្រយ័ត្នក៏ ជ្រុល ទៅ បុក របាំងថ្មពុះ ចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាល ឲ្យ រថយន្ត ក្រឡាប់ ផ្ងារ ជេីង ។ ហេតុការណ៍ នេះ បានកេីត ឡើង កាលពី វេលាម៉ោង ១២យប់ថ្ងៃ ទី១ខែវិច្ចិកា ឆ្នាំ ២០២៣ត្រង់ ចំណុច ស្តុបផ្សារ ៧មករា តាមបណ្ដោយ ផ្លូវ ២៨៩ ក្នុងសង្កាត់ បឹងកក់ ទី ២ ខណ្ឌ ទួលគោក ។
តាមប្រភព ព័ត៌មាន ពីកន្លែង កេីតហេតុ បានឲ្យ ដឹង ថា នៅមុន ពេល កេីតហេតុ គេឃេីញ បុរស ម្នាក់ បេីកបរ រថយន្ត មួួយ គ្រឿង ម៉ាក Mercedes ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-2311។ ដែលធ្វើដំណេីរ តាមបណ្ដោយ ផ្លូវ ២៨៩ ទិសដៅ ពី ជេីងទៅត្បូង និងក្នុងល្បឿន យ៉ាង លឿន ។ លុះដល់ចំណុច កេីតហេតុ រថយន្ត នោះ ក៏បាន រេចង្កូត ជ្រុល បុក របាំងថ្មពុះ ចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាល ឲ្យ រថយន្ត ក្រឡាប់ ផ្ងារ ជេីង រងការ ខូចខាត យ៉ាង ដំណំ ។ និង របាំងថ្មពុះ ចែកទ្រូងផ្លូវ បាន រងការ ខូចខាត វៀច អស់ ពីរផ្ទាំង ។ បន្ទាប់ មក អ្នកបេីកបរ រថយន្ត ក៏បាន គេចខ្លួន ចេញ ពី កន្លែង កេីតហេតុ បាត់ ស្រមោល ។ បន្តិចក្រោយមក ក៏ មាន តំណាង រថយន្ត នោះ បាន មកដល់ និងបាន ហៅ រថយន្ត ស្ទូច ធ្វើការ ស្ទូច យក រថយន្ត បង្ក បំរុង គេចចេញ ពីកន្លែង កេីតហេតុ តែក៏ត្រូវ សមត្ថកិច្ច ចុះមក ធ្វើការ អន្តរាគមន៍ ភ្លាមៗ តែម្ដង ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បាន ចុះធ្វេីការ វាស់វែង ស្ទូច រថយន្ត បង្កទៅ រក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំ ធ្វើការ ដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ នៅពេល ក្រោយ ជា បន្ត ទៀត ៕