ស្ងាត់ៗ កក្កដា សុភ័ណ្ឌ ចុះអេតាស៊ីវិលនឹងគូស្នេហ៍អាណិកជនខ្មែរ-អាមេរិក និងត្រៀមត្រលប់មករៀបការហូប ១០០តុនៅខ្មែរ
និយាយពីតារាហ្វេសប៊ុកភេទទី ៣ កក្កដា សុភ័ណ្ឌ ក្រោយពីប្រឡូកចូលវិស័យបវរកញ្ញាភេទទី ៣ ផ្ទុះការចាប់អារម្មណ៍ខ្លាំងកាលពីអំឡុងដើមឆ្នាំ ២០២៣ កន្លងទៅ មកដល់ពេលនេះក៏បានស្ងប់ស្ងាត់ទៅវិញ ដែលគេសង្កេតឃើញថានាងបានទៅប្រើជីវិតយ៉ាងហាយសូររស់នៅលើទឹកដីសហរដ្ឋអាមេរិកមួយរយៈមកហើយ។
ក្រោយរស់នៅលើទឹកដីអាមេរិកមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ កក្កដា សុភ័ណ្ឌ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញការបង្ហោះរបស់នាងទាក់ទងនឹងជីវិតឯកជន ដែលស្ងាត់ៗនាងក៏បានប្រកាសរៀបការនឹងគូស្នេហ៍រូបសង្ហាជាអាណិកជនខ្មែរ-អាមេរិកម្នាក់យ៉ាងភ្ញាក់ផ្អើល។
តាមរយៈការបង្ហោះរបស់ កក្កដា សុភ័ណ្ឌ លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនជាបន្តបន្ទាប់ បានឱ្យដឹងថានាង និង គូស្នេហ៍រូបសង្ហាអ្នកអាមេរិករូបនោះ បានរៀបការតាមបែបបស្ចឹមប្រទេសក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ ដោយនាងក៏កំពុងត្រៀមដឹកដៃស្វាមីមកខ្មែរដើម្បីរៀបការតាមបែបប្រពៃណីខ្មែរឆាប់ៗនេះទៀតផង។
សារនោះ កក្កដា សុភ័ណ្ឌ បានរៀបរាប់ថា ៖ «សុំទោសផង Fan អាយដលសុំមានប្តីមុនហើយណា៎», «ទង្វើច្បាស់ ជាងសម្ដី លាហើយសង្សារចាស់ទាំងអស់….!!!», «ពួកខ្ញុំទាំង 2 និង កក់សំបុត្រយន្តហោះទៅការតាមប្រពៃណីខ្មែរឆាប់ៗនេះ ហើយខ្ញុំនឹងធ្វើម្ហូប 100 តុសម្រាប់អ្នកក្រីក្រមកញ៉ាំ Free ដោយមិនចងចំណងដៃ See you soon Cambodia»៕