សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពី ការត្រៀមបង្ការគ្រោះមហន្តរាយ ចំពោះការហក់ឡើង នៃកម្រិតកម្ពស់ទឹកទន្លេ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

តាមរយៈស្ថានភាពធាតុអាកាសបច្ចុប្បន្ន នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តស្ទឹងត្រែង កំពុងរងឥទ្ធិពលខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង នៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គផងដែរ។

ក្នុងន័យនេះគណៈកម្មាធីការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង សូមស្នើអាជ្ញាធរផ្នែកមានសមត្ថកិច្ចជំណាញពាក់ព័ន្ធ សាធារណជន និងបងប្អូបប្រជាពលរដ្ឋក្នុងមូលដ្ឋាន មេត្តាជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់់ ត្រៀមបង្ការចំពោះអាយុជីវតប្រជាពលរដ្ឋ ជនងាយតងគ្រោះ សត្វចិញ្ចឹម និងត្រៀមបម្រុងឲហយបានខ្ពស់ទីលំនៅដ្ឋាន ផ្ទះសម្បែង ទីជម្រក ស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ សម្ភារប្រើប្រាស់ចាំបាច់ និងរបស់របរមានតម្លៃផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

សេចក្តីជូនដំណឹង

អត្ថបទដែលជាប់ទាក់ទង