លោក Donald Trump ត្រូវបានឃាត-កប៉ុនប៉ងធ្វើឃាតជាលើកទីពីរ ខណៈកំពុងលេងកូនហ្គោលនៅតារាងផ្ទាល់ខ្លួន

ថ្មីៗនេះ សារព័ត៌មានបរទេសបានរាយការណ៍ឱ្យដឹងថា លោក Donald Trump ត្រូវបានឃាត-កប៉ុនប៉ងធ្វើឃាតជាលើកទីពីរ ខណៈកំពុងលេងកូនហ្គោលនៅតារាងផ្ទាល់ខ្លួន តែជាសំណាងល្អលោកមិនបានទទួលគ្រោះថ្នាក់អ្វីឡើយ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្លឹបវាយកូនហ្គោលរបស់ Donald Trump ផ្ទាល់នា West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក។ ក្នុងនោះ ខ្មាន់កាំភ្លើងបានពួនលាក់ខ្លួននៅក្នុងគុម្ពោតព្រៃមួយកន្លែង មានចម្ងាយប្រហែល ៣០០ ទៅ ៤០០ ម៉ែត្រ ពីកន្លែងវាយកូនហ្គោលរបស់ Donald Trump ហើយចៃដន្យខាងអាជ្ញាធរសុវត្ថិភាពបានទៅឈូសឆាយគុម្ពោតព្រៃនោះមុន Trump នឹងមកលេង ក៏ស្រាប់តែបានឃើញកាណុងកាំភ្លើងប្រភេទ AK-47 ចេញពីគុម្ពោតព្រៃនោះ។

អាជ្ញាធរបានធ្វើការបាញ់បោះតទល់ទៅនឹងខ្មាន់កាំភ្លើងអស់ប្រហែល ៤ គ្រាប់ ហើយគេក៏បានគេចខ្លួនឡើងឡានទៅបាត់ ប៉ុន្តែចុងក្រោយក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅតាមផ្លូវ។ ដោយឡែក ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាឈ្មោះ Ryan Wesley Ruth អាយុ ៥៨ ឆ្នាំ ជាអ្នកម៉ៅការសាងសង់នៅរដ្ឋហាវ៉ៃ ចំណែកមូលហេតុនៃការប៉ុនប៉ងនេះ ខាងអាជ្ញាធរពាក់ព័ន្ធកំពុងតែធ្វើការស្រាវជ្រាវផងដែរ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង