មិនសូវបង្ហាញមុខលើសិល្បៈ លោក សេង មង្គល បង្ហាញរូបសម្រស់ដ៏ស្រស់សង្ហាដោះអាវបញ្ចេញសាច់ដុំសខ្ចីរបស់លោកហូរហែលើហ្វេសប៊ុក

និយាយពីតារាប្រុស សេង មង្គល មហាជនអ្នកគាំទ្របានជ្រាបហើយពីសមត្ថភាព ក៏ដូចជាទេពកោលស្យដ៏សម្បូរបែបរបស់លោក ក្ដោបបានទីផ្សារខ្លាំងលើវិថីសិល្បៈ ទាំងអាជីពជាតារាសម្ដែងប្រុស តារាម៉ូដែល និង ជាពិធីករដ៏មានប្រជាប្រិយភាព។

លើសពីនេះ លោក សេង មង្គល មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់នោះទេ លោកថែមទាំងមានរូបរាងស្រស់សង្ហាទាក់ទាញមិនធម្មតាដែរ ជាពិសេសពេលលោកបង្ហាញរូបភាពដោះអាវបញ្ចេញសាច់ដុំធំៗជាមួយនឹងមុខមាត់ដ៏សង្ហាម្ដងៗ រាយមុនស្នេហ៍ទាក់ចិត្តអ្នកគាំទ្រនារីៗមិនតិចទេ។

ដោយឡែក អ្វីដែលគួរឱ្យកត់សម្គាល់ចំពោះតារាប្រុស សេង មង្គល ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់ស្ងប់ស្ងាត់ខ្លាំងពីវិស័យសិល្បៈទាំងអាជីពជាតារាសម្ដែង និង ពិធីករ ព្រមទាំងមិនសូវបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗលើទូរទស្សន៍ដូចពីមុនឡើយ។

យ៉ាងណាមិញ ដ្បិតតែមិនសូវបង្ហាញមុខលើសិល្បៈ ប៉ុន្តែបើក្រឡេកទៅមើលបណ្ដាញសង្គមវិញ លោក សេង មង្គល ក៏មិនបានធ្វើឱ្យអ្នកតាមដាននឹករឮកឡើយ ដោយតែងបង្ហាញសកម្មភាពឯកជនរបស់លោក ធ្វើដំណើរកម្សាន្តផ្សេងៗ ជាពិសេសគឺចូលចិត្តបង្ហាញរូបសម្រស់ដ៏ស្រស់សង្ហាដោះអាវបញ្ចេញសាច់ដុំសខ្ចីរបស់លោកហូរហែលើហ្វេសប៊ុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង