ឡាវប្រកាសឱ្យប្រជាជនត្រៀមខ្លួន ព្រោះទឹកទន្លមេគង្គកាន់តែកាន់ឡើង ដោយសារចិនបើកទ្វារទំនប់វារីអគ្គិសនី

ថ្មីៗនេះ ក្រសួងឧតុនិយមប្រទេសឡាវ បានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នជាមួយនឹងគ្រោះទឹកជំនន់ បន្ទាប់ពីកម្ពស់ទឹកទន្លេមេគង្គកាន់តែកើនឡើងជាលំដាប់ ក្រោយពីចិនបានទម្លាយទឹកពីទំនប់វារីអគ្គិសនីរបស់ខ្លួន។

ក្រសួងឧតុនិយមរបស់ឡាវ បានប្រកាសឱ្យប្រជាជនដឹងថា កម្ពស់ទឹកទន្លេមេគង្គនាក្រុងហ្លួងព្រះបាង បានឡើងទៅរហូតដល់ទៅ ២៩,៩ ម៉ែត្រ ដែលជិតដល់ ៣០ ម៉ែត្រដែលជាកម្រិតអន្តរាយ។ ចំណែកឯក្រុងវៀងច័ន្ទ មានកម្ពស់ទឹក ១១,៤៥ ម៉ែត្រ គឺជិតដល់កម្រិត ១១,៥០ ដែលជាកម្រិតប្រកាសអាសន្នទៅហើយ។

យ៉ាងណាមិញ មកទល់ពេលនេះអាជ្ញាធរឡាវបានណែនាំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ឬ តំបន់មាត់ទឹកនានា ឱ្យនាំគ្នាត្រៀមខ្លួន និង រៀបចំផ្លាស់ទីរបស់របរទៅទីតាំងដែលមានសុវត្ថិភាពផងដែរ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង