ខេត្តឈៀងរ៉ៃ ប្រទេសថៃ កំពុងតែទទួលរងការវាយប្រហារយ៉ាងខ្លាំងពីគ្រោះទឹកជំនន់ ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់គ្រួសារ និង ធ្វើឱ្យមានការខូចខាតផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើន

ថ្មីៗនេះ ខេត្តឈៀងរ៉ៃ ប្រទេសថៃ កំពុងតែទទួលរងការវាយប្រហារយ៉ាងខ្លាំងពីគ្រោះទឹកជំនន់ ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់គ្រួសារ និង ធ្វើឱ្យមានការខូចខាតផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ក្នុងនោះសូម្បីតែទីអារាមនៅក្នុងខេត្តជាច្រើន ក៏ត្រូវបានទឹកជំនន់ពន្លិច ជាពិសេសវត្តមួយដ៏ល្បីប្រចាំខេត្ត គឺវត្ត​ Rong Suea Ten ជាវត្តដែលគេស្គាល់ថាមានការលាបពណ៌ទឹកប៊ិកយ៉ាងស្អាតស្រស់នោះ ក៏គេចមិនរួចពីទឹកជំនន់នោះដែរ ពោលគឺបរិវេណត្រូវបានដណ្តប់ដោយទឹកជំនន់។

តាមព័ត៌មានបានឱ្យដឹងថា កម្រិតទឹកជំនន់ក៏កាន់តែកើនឡើងមិនឈប់ ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នាបារម្ភខ្លាចមានការប៉ះពាល់ខូចខាតទៅដល់វត្តខ្លាំងជាងនេះ ព្រោះទីនេះមិនត្រឹមតែជាទីអារាមនោះទេ តែក៏ជាកន្លែងទេសចរណ៍ដ៏ល្បីមួយប្រចាំខេត្តផងដែរ។ តាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ខណៈពេលនេះវត្ត Rong Suea Ten បានបិទទ្វារផ្អាកមិនឱ្យមានការទស្សនា និង ការមកបន់ស្រន់អ្វីនៅក្នុងវត្តឡើយ ដោយសារវត្តបានហ៊ុមព័ទ្ធដោយទឹក៕

ប្រភព៖ Khaosod

Chiang Rai Blue Temple or Wat Rong Seua Ten is located in Rong Suea Ten in the district of Rimkok a few kilometers outside Chiang Rai

អត្ថបទដែលជាប់ទាក់ទង