ក.ប.ទ. ប្រកាសរើសបុគ្គលិកកិច្ចសន្យា ៤៤ នាក់ បង្រៀនជំនាញឌីជីថលដល់សិស្សតាមសាលាបឋមសិក្សា

នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ សរុបចំនួន ៤៤ នាក់។

ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ឱ្យដឹងថា ដើម្បីគាំទ្រការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៤៤ រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី ៤ ទី ៥ និងទី ៦ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងរាជធានី-ខេត្ត ដែលមានដូចជា ៖

– ភ្នំពេញ ៤ រូប

– កំពង់ចាម ៥ រូប

– សៀមរាប ៥ រូប

– កណ្ដាល ៥ រូប

– តាកែវ ៧ រូប

– ព្រៃវែង ៤ រូប

– កំពង់ឆ្នាំង ៥ រូប

– កំពង់ស្ពឺ ៥ រូប

– កោះកុង ៤ រូប

កាលបរិច្ឆេទទទួលពាក្យ និង និតិវិធីនៃការជ្រើសរើសមានដូចជា ៖

– បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgtrecruitment ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី

– បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬ សម្ភាសជាមួយគណៈកម្មការជ្រើសរើស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទលេខ៖ ០៩៩ ៨៩៦ ៦៦៩ / ០៨១ ៥២៣ ០០៨ / ០៩៦ ២៧៩ ២១៧០ / ០១២ ៦៩៧ ៧៧៣៕

ចំពោះលក្ខខណ្ឌជ្រើសរើស ក៏ដូចជាអត្ថប្រយោជន៍ មានដូចក្នុងសេចក្ដីលម្អិតខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង