ឆាកប្រគំតន្ត្រីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា នឹងរៀបចំឡើងបែប Indoor 360 ដឺក្រេ ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា

នៅសល់ប្រមាណជាជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្មវិធីប្រគំតន្ត្រីទោល «Rise Of The Queen» របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងមកដល់ហើយគឺនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅឯសាលមហោស្រពកោះពេជ្រ។ កម្មវិធីប្រគំតន្ត្រីទោលនេះដែរ ក៏បានរៀបចំយ៉ាងពិសេសចំថ្ងៃខួបកំណើតរបស់ អ្នកនាង ឱក សុគន្ធកញ្ញា តែម្តង។

កាន់តែកៀកថ្ងៃ អ្នកគាំទ្រក៏កាន់តែអន្ទះសារង់ចាំមើលទស្សនីយភាពនៃការសម្តែងរបស់កំពូលតារាចម្រៀងរូបនេះយ៉ាងខ្លាំង។ លើសពីនោះ ក្រឡេកទៅមើលអ្នកគាំទ្រដែលបានទិញសំបុត្រចូលរួមក៏កំពុងត្រៀមខ្លួនដូចគ្នា ដោយមានទាំងការរៀនចម្រៀង និង ត្រៀមឈុតសម្លៀកបំពាក់តាមស្ទីលរបស់ Idol ក៏មាន។

ស្របគ្នានេះទៀត អ្នកគាំទ្រក៏ចង់ឃើញឆាកប្រគំតន្ត្រីដ៏ធំសម្រាប់កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជារូបនេះផងដែរ ថាតើអស្ចារ្យកម្រិតណា។ យ៉ាណាមិញ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង ឱក សុគន្ធកញ្ញា និង ក្រុមការងារបានរៀបចំកម្មវិធីក្រុងពាលីដំឡើងឆាកសម្រាប់ការប្រគំតន្ត្រីខាងមុខនេះហើយ។ ក្នុងនោះ ឆាកប្រគំតន្ត្រីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា នឹងរៀបចំឡើងបែប Indoor 360 ដឺក្រេ ដំបូងគេងបង្អស់ក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង