សល់តែ១ខែចូលរោងការនារីម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកនៅក្នុងបន្ទប់ចោលគូរដណ្តឹងព្រោះទាស់សំដីគ្នារឿងចាញ់បោកគេអស់លុយចំនួន៣០០ដុល្លា

ភ្នំពេញ៖នារីម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយយកអាវចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលចោលគូរដណ្តឹងព្រោះតែទាស់សំដីមិននិយាយរកគ្នា ដោយនារីរងគ្រោះបានចាញ់បោកលុយគេអស់ចំនួន៣០០ដុល្លាខណះដែលអ្នកទាំងពីរចូលរោងការដើមខែ១២នេះទៅហើយ។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ ចំណុចខាងត្បូងស្តុបសេះមាសលើផ្លូវ៣០ម៉ែត្រក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះ មានឈ្មោះ ហាក់ឌីណាភេទស្រីអាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលលេខ១ ជាន់ទី៥ជាមួយគូរដណ្តឹង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្យកំពង់ធំ។

បើយោងតាមការបញ្ជាក់ពីបុរសជាគូរដណ្តឹងបានរៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុខ្លួនបានចេញពីបន្ទប់ជួលទៅធ្វើការដូចសពមួយដងចំណែកឯនារីរងគ្រោះត្រូវជាគូរដណ្តឹងមិនបានចេញទៅធ្វើការនោះទេនៅក្នុងបន្ទប់តែម្នាក់ឯងលុះមកដល់វេលាម៉ោង៥និង៣០នាទីយប់ជាម៉ោងកើតហេតុខាងលើខ្លួនក៏បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលវិញខណះពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារនិងស្រែកហៅខ្លាំងៗមិនឃើញនារីរងគ្រោះបើកទ្វារឲ្យពេលនោះដែរបុរសជាគូរដណ្តឹងឆ្ងល់ហើយក៏សម្រេចចិត្តធាក់ទ្វារទម្លុះចូលទៅស្រាប់តែឃើញនារីជាគូរដណ្តឹងបានយកអាវចងកនៅលើស្នួរដែកដាក់សំលៀកបំពាក់ ស្លាប់បាត់ទៅហើយពេលនោះដែរខ្លួនបានស្រែកឲ្យនាក់រសនៅបន្ទប់ជិតខាងជួយនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
ប្រភពបន្តពីបុរសជាគូរដណ្តឹងបានប្រាប់ឲ្យដឹងទៀតថា ដោយខ្លួននិងនារីរងគ្រោះជាគូរដណ្តឹងបានទាស់ពាក្យសំដីគ្នាតិចតួចមិននាយាយរកគ្នាព្រោះតែខ្លួនបានស្តីឲ្យនារីជាគូរដណ្តឹងបានចាញ់បោកគេអស់លុយចំនួន៣០០ដុល្លា។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទើរមានជ័យទី ៣ចុះមកដល់យកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចក្ខុកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តឲ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចដោយបញ្ជាក់ប្រាប់ថាគឺបានស្លាប់ដោយចងកពិតមែន។ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង