ភេសជ្ជៈ៤មុខ បង្កើនអារម្មណ៍ស្រស់ស្រាយ ស្វាងល្អ អាចផឹកជំនួសកាហ្វេបាន

កាហ្វេ ជា​ភេសជ្ជៈ​ដែល​ពេញ​និយម​សម្រាប់​មនុស្ស​ទូ​ទៅ ព្រោះ​​ពេល​ផឹក​ហើយ​មាន​ស្មារតី​ផលិត​ការងារ​បាន​​កាន់​តែ​ល្អ​។ យ៉ាង​ណា​ក្តី ​ផឹក​កាហ្វេ​ច្រើន​អាច​បណ្តាល​ឲ្យ​គេង​មិ​ន​លក់ ​ញ័រ​ដៃ ឬ​​បញ្ហា​ផ្សេង​ៗ។ ​ហេតុ​នេះ បើ​អ្នក​មិន​​ចង់​ផឹក​កាហ្វេ​ទេ ​អាច​ផឹក​ភេសជ្ជៈ​ទាំង​នេះ​ជំនួស​បាន។

១ ​តែ

តែ​បៃ​តង ​តែ​អ៊ូ​ឡុង ឬ​ប្រភេទ Milk Tea … មាន​ប្រសីទ្ធភាព​ជួយ​ឲ្យ​ស្មារតី​ស្រស់​ស្រាយ អាច​ជំនួស​កាហ្វេ​បាន​។

២ កាកាវ

វា​ក៏​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​​ដែរ តែ​មិន​ច្រើន​ដូច​កាហ្វេ​ឡើយ។ សម្រាប់​អ្នក​មិន​ចង់​ផឹក​កាហ្វេ​ចាស់ អាច​ងាក​មក​សាកល្បង​កាកាវ​​បាន ព្រោះ​វា​មាន​រសជាតិស្រាល ផ្អែម សក្តិសម​នឹង​ឲ្យ​អ្នក​ចូលចិត្ត​មិន​ខាន​។

៣ សូដា​លាយ​ជាមួយ​ទឹក​​ផ្លែ​ឈើ

​​​ភេសជ្ជៈ​ជួយ​ឲ្យ​ស្រស់​ស្រាយ​បាន​លឿន​បំ​ផុត ​ត្រូវ​បាន​​និយម​ត​ៗ​គ្នា​នោះ​គឺ ​សូដា។ ​តែ​ផឹក​សូ​ដា​តែ​មួយ​មុខ មិន​ធ្វើ​ឲ្យ​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ពិសារ​ទេ ដូច្នេះ​ហើយ​ភាគ​ច្រើន​គេ​លាយ​ជាមួយ​ទឹក​ផ្លែ​ឈើ​។ លើស​ពី​នេះ ​អ្នក​ប្រាក​ដ​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​ថា​ក្នុង​សូដា ក៏​ផ្ទុក​នូវ​កាហ្វេអ៊ីន​ផង​ដែរ​​​​​​ និង​គ្មាន​បរិមាណ​ស្ករ​ថែម​ទៀត។ ​ដូច្នេះ អ្នក​អាច​​​ផឹក​បាន​យ៉ាង​រីករាយ​ជាមួយ​ប្រភេទ​ភេសជ្ជៈ​នេះ​។​

៤ ​ទឹក​ក្រូច​ឆ្មា​ត្រជាក់

​ជា​ប្រភេទ​​ភេសជ្ជៈ​ដែល​​មិន​ចាំ​បាច់​ឲ្យ​អ្នក​បារម្ភ​រឿង​កាឡូរី។ ​​ទឹក​ក្រូច​ឆ្មា​​ជាមួយ​ទឹក​កក​ត្រជាក់ៗ ​ពិត​ជា​ផ្តល់​នូវ​អារម្មណ៍​ស្រស់​ស្រាយ និង​ក្លិន​ប្រហើរ​ពី​ក្រូច​ឆ្មា​ជួយ​សា្មរតី​ឲ្យ​បំពេញ​ការងារ​បាន​យ៉ាង​​ល្អ​៕


 

ប្រភព៖ Sanook

អត្ថបទដែលជាប់ទាក់ទង