ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រលានយន្តហោះ Hartsfield-Jackson Atlanta សហរដ្ឋអាមេរិក រហូតបណ្ដាលឱ្យមនុស្ស ២ នាក់បានស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតបានរងរបួសធ្ងន់

កាលពីព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រលានយន្តហោះ Hartsfield-Jackson Atlanta សហរដ្ឋអាមេរិក រហូតបណ្ដាលឱ្យមនុស្ស ២ នាក់បានស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតបានរងរបួសធ្ងន់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ ព្រឹក ដោយកង់យន្តហោះ Boeing 757 របស់ក្រុមហ៊ុន Delta ស្រាប់តែផ្ទុះភ្លាមៗខណៈពេលកំពុងតែផ្លាស់ប្ដូរ ធ្វើឱ្យបុគ្គលិក Delta ២ នាក់បានស្លាប់ភ្លាមៗ ខណៈម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់នេះដែរមិនត្រឹមតែធ្វើឱ្យខាងអាកាសចរណ៍រន្ធត់នោះទេ ប៉ុន្តែក៏បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះសុវត្ថិភាពនៃការហោះហើរផងដែរ។ ជាក់ស្ដែងកាលពីប៉ុន្មានខេមុន យន្តហោះ Delta មួយគ្រឿងធ្លាប់ជួបហេតុការណ៍បាត់កង់មុខ ខណៈត្រៀមហោះចេញពីព្រលានយន្តហោះតែមួយនេះ៕

ប្រភព៖ Kenh14

អត្ថបទដែលជាប់ទាក់ទង