ឧកញ៉ា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បរិច្ចាគថវិកាផ្ទាល់ខ្លួន ២០០ លានរៀលជូនរដ្ឋ ដើម្បីអភិវឌ្ឍន៍ព្រំដែន

នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ឧកញ៉ា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះចែករំលែកនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន បានឱ្យដឹងថា ឧកញ៉ា និង ភរិយា បានយកថវិកាផ្ទាល់ខ្លួនចំនួន ២០០ លានរៀល ជូនរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍តំបន់នៅព្រំដែន។

ឧកញ៉ា កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញរូបនេះ បានរៀបរាប់ថា ៖ «ដើម្បីការពារទឹកដីរបស់យើង ខ្ញុំបាទឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយាក្នុងនាមប្រជាពលរដ្ឋមួយរូបសូមគាំទ្រ និង បរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន «200 លានរៀល» ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមាន «សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត» ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន ដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព»

សកម្មភាពរបស់ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងទទួលបានការកោតសរសើរយ៉ាងច្រើនព្រោងព្រាតពីបណ្ដាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយក៏ជាគំរូល្អក្នុងការចូលរួមថែរក្សា ការពារ និង អភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឱ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង