មន្ត្រីក្រុមតាលីបង់បានបង្ហាញការគាំទ្រលើវិស័យទេសចរណ៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ថែមទាំងបង្កើតនាយកដ្ឋានមួយដើម្បីផ្ដល់សេវាទេសចរណ៍
តាមសារព័ត៌មាន CNN បានឱ្យដឹងថាមន្ត្រីក្រុមតាលីបង់បានបង្ហាញការគាំទ្រលើវិស័យទេសចរណ៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ថែមទាំងបង្កើតនាយកដ្ឋានមួយដើម្បីផ្ដល់សេវាទេសចរណ៍ រួមទាំងបង្ហាត់បង្រៀនសិស្សលើផ្នែកទេសចរណ៍ និង គ្រប់គ្រងសណ្ឋាគារ។
បើតាមសារព័ត៌មាន AP បានឱ្យដឹងដែរថាវិស័យទេសចរណ៍ក្នុងប្រទេសអាហ្វហ្គានីស្ថានមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង កាលពីឆ្នាំ ២០២១ អាហ្វហ្គានីស្ថានមានភ្ញៀវទេសចរចូលប្រទេសប្រមាណ ៦៩១ នាក់។ មកដល់ឆ្នាំ ២០២២ ភ្ញៀវបានកើនឡើងដល់ ២៣០០ នាក់ ហើយក្នុងឆ្នាំ ២០២៣ ភ្ញៀវបានកើនឡើងទៀតដល់ ៧ ពាន់នាក់។
តាមការលើកឡើងពីអ្នកនាំពាក្យក្រសួងវប្បធម៌ក្នុងប្រទេសបានរៀបរាប់ថា៖ «កំណើនលើវិស័យទេសចរណ៍បានជះឥទ្ធិពលវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។ ភាគច្រើននៃអ្នកទេសចរមកលេងអាហ្វហ្គានីស្ថានគឺមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ឥណ្ឌា អារ៉ាប់ និង អ៊ីរ៉ង់»៕
ប្រភព៖ 9GAG