ពេជ្រ សិរីរ័ត្ន និង អេឡិច ច័ន្ទត្រា ត្រូវគេឃើញដឹកដៃគ្នាទៅរើសឈុតរៀបការ ត្រៀមខ្លួនចូលរោងរៀបការឆាប់ៗនេះ (វីដេអូ)

មកដល់ពេលនេះ ទំនាក់ទំនងរវាងពិធីការិនីរូបស្រស់ ពេជ្រ សិរីរ័ត្ន និង លោក អេឡិច ច័ន្ទត្រា នៅតែជាមន្ទិលសង្ស័យពីបណ្ដាមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមដដែល ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរកាន់តែបង្ហាញសកម្មភាពស្វីតៗជាមួយគ្នា ទាំងពាក្យសម្ដី និង កាយវិការស្និទ្ធដូចសង្សារ គ្រាន់តែពួកគេទាំងពីរមិនបានប្រកាសផ្ទាល់មាត់ប៉ុណ្ណោះ។

ស្របពេលនៅមាត់រឹងមិនទាន់ឃើញសារភាពពីទំនាក់ទំនងស្នេហាជាសាធារណៈនេះដែរ ថ្មីៗនេះ ពិធីការិនី ពេជ្រ សិរីរ័ត្ន បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបអបអរខ្លាំង ខណៈបានឃើញនាងនិយាយក្នុងវីដេអូបង្ហាញយ៉ាងច្បាស់ៗឱ្យដឹងថានាងជិតដល់ថ្ងៃពិសេសហើយ ដែលកំពុងលសម្លៀកបំពាក់ត្រៀមខ្លួនចូលរោងរៀបការឆាប់ៗនេះ។

លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍ ខណៈសាមីខ្លួនខាងស្រី អ្នកនាង ពេជ្រ សិរីរ័ត្ន និយាយបញ្ជាក់ក្នុងវីដេអូកំពុងត្រៀមខ្លួនរៀបការ ក្រឡេកទៅមើលខាងប្រុស គឺលោក អេឡិច ចាន់ត្រា វិញ ក៏បានបង្ហោះវីដេអូក្នុង TikTok ពីសកម្មភាពរបស់អ្នកទាំងពីរ បាននាំគ្នាទៅសំអាងការរើសឈុតប្រពៃណីជាមួយគ្នាសម្រាប់ថ្ងៃពិសេសទៀតផង ថែមទាំងលោកបានភ្ជាប់ជាមួយពាក្យថា ៖ «ជិតដល់ថ្ងៃហើយ»៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

 

អត្ថបទដែលជាប់ទាក់ទង