ម្ចាស់អាជីវកម្មទឹកស្អាតមួយនៅស្រុកស្អាង និង ក្រុងតាខ្មៅ ផ្គត់ផ្គង់ទឹកគ្មានស្តង់ដារ ត្រូវរដ្ឋបាលខេត្តចេញលិខិតព្រមាន
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកណ្ដាល បានចេញលិខិតព្រមានទៅកាន់លោកស្រី ចាន់ ណារី ម្ចាស់ជីវកម្មទឹកស្អាតមួយ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅស្រុកស្អាតនិង ក្រុងតាខ្មៅ។
យោងតាមរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្ដង់ដារកំណត់ ទឹកមានសភាពល្អក់ និង ប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសា ប៉ុន្តែបញ្ហានេះអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយទុករយៈពេល ០១ ខែ ដើម្បីកែលម្អបញ្ហា និង ភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាធរមាន។
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម ៖