កញ្ញា Paetongtarn Shinawatra អាយុ ៣៧ ឆ្នាំ បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់នៅសភាតំណាងរាស្ត្រថៃ ក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin

កញ្ញា Paetongtarn Shinawatra អាយុ ៣៧ ឆ្នាំ បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់នៅសភាតំណាងរាស្ត្រថៃ ក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin។

នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ នេះ សភាតំណាងរាស្ត្រប្រចាំប្រទេសថៃបានប្រកាសថា កញ្ញា Paetongtarn Shinawatra ក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាផ្លូវការ ក្រោយឈ្នះឆ្នោតចំនួន ២៤៧ សំឡេង។ ជាមួយលទ្ធផលនេះ កញ្ញា Paetongtarn នឹងក្លាយជានាយករដ្ឋមន្ត្រីស្រីទី ២ ក្នុងប្រវត្តិសាស្ត្រថៃ និង ជាសមាជិកទី ៣ ក្នុងគ្រួសារត្រកូល Shinawatra គ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីឪពុក ថាក់ស៊ីន និង ម្ដាយមីង យីងឡាក់។ ពិសេសជាងនេះទៅទៀតនោះ កញ្ញាក៏នឹងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសថៃផងដែរ។

គួររំឭកផងដែរថា ការប្រកាសជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនេះដែរធ្វើឡើងក្រោយលោក Srettha Thavisin អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានតុលាការសម្រេចចិត្តដកចេញពីតំណែង ក្រោយរូបលោកបានតែងតាំងមន្ត្រីជាប់អំពើពុករលួយ៕

ប្រភព៖ VN Express

អត្ថបទដែលជាប់ទាក់ទង