អាជ្ញាធរជាតិអប្សរា កំណត់តម្លែឡើងវិញចំពោះការថតវីដេអូ និង រូបសន្លឹកនៅប្រាសាទអង្គរ មានចាប់ពី ៩០$ ដល់ ៤៥០០$ ក្នុង ១ ថ្ងៃ

កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងមួយ ស្តីអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬ រូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងគោលដៅបង្កភាពងាយស្រួលជូនដល់សាធារណជន ជាភ្ញៀវជាតិ និង អន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់។

អាជ្ញាធរជាតិអប្សរា បានជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មី ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬ រូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម ៖

ក. រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និង ត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖

១. ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។

២. ការថតវីដេអូ និង រូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ស្បតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និង ទស្សនាវដ្តី ជាដើម សម្រាប់ការផ្សព្វផ្សាយទាំងលក្ខណៈក្នុងស្រុក និង អន្តរជាតិ។

៣. ការថតវីដេអូ និង រូបភាពសន្លឹក ដោយឧបករណ៍ដ្រូន។

ខ. រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែលមានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និង ក្រៅប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយ។

គ. រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និង មិនចាំបាច់ត្រូវបង់ប្រាក់ ដោយរាប់បញ្ចូលទាំងការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tiktok…) ដោយទូរសព្ទដៃ ឬ ម៉ាស៊ីនថតផ្ទាល់ខ្លួននានា និង ការថតរូបក្នុងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬ សម្លៀកបំពាក់ប្រពៃណីជាតិ ឬ អន្តរជាតិ សម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា ក៏បានភ្ជាប់ជូននូវតារាងសេវា និង តារាងតម្លៃសេវាពាក់ព័ន្ធថ្មីរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ មានដូចខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង