ទីបំផុតឧទ្ធម្ភាគចក្រដែលបាត់កាលពីជាងកន្លះខែមុននោះ បានរកឃើញហើយ
ភ្នំពេញ ៖ យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិនៅរសៀលថ្ងៃទី២៩ កក្កដា ២០២៤ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងកាលពីថ្ងៃទី១២ កក្កដា ២០២៤ បានរកឃើញហើយ នៅលើខ្នងភ្នំយ៉ាវយ៉ៃ នៃជួរភ្នំក្រវាញស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការពារជាតិនៅមិនទាន់បានបញ្ជាក់ស្ថានភាពឧទ្ធម្ភាគចក្រ និងមនុស្សពីរនាក់ដែលបាត់ជាមួយគ្នានោះដែរ ដោយពេលនេះ ក្រុមការងារកំពុងធ្វើការលើការរកបំណែកឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅលើខ្នងភ្នំមួយនោះ ៕