កំពុងផ្ទុះការប្រតិកម្មយ៉ាងខ្លាំងនឹងសម្តីបុរសម្នាក់ បន្ទាប់ពីឃើញវីដេអូរូបគេបានលើកឡើងពីប្រពៃណីការរៀបការរបស់ខ្មែរ ជាការនាំឱ្យចង្រៃ(វីដេអូ)

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងផ្ទុះការប្រតិកម្មយ៉ាងខ្លាំងនឹងសម្តីបុរសម្នាក់ បន្ទាប់ពីឃើញវីដេអូរូបគេបានលើកឡើងពីប្រពៃណីការរៀបការរបស់ខ្មែរ ជាការនាំឱ្យចង្រៃ។

វីដេអូដែលត្រូវបានចែករំលែក និង យកមកផុសបន្តនៅលើផេកផ្សេងៗនោះដែរ បុរសដែលរងការរិះគន់នោះដែរ បានលើកឡើងថា ៖ «ការកាត់សក់ ការការបុកល័ក្ត គឺចង្រៃ និង ខាតពេលខាតលុយជាដើម»។

លើសពីនោះ បុរសរូបនោះបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាច្រើនទៀតពីប្រពៃណីនៃការរៀបការ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះក៏មានអ្នកសិល្បៈមួយចំនួនមានប្រតិកម្មមិនពេញចិត្តចំពោះការលើកឡើងនេះយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោម៖


ប្រភពវីដេអូ៖ Our Chantha

អត្ថបទដែលជាប់ទាក់ទង