ដើម្បីសុវត្ថិភាពអ្នកទេសចរ អាជ្ញាធរជាតិអប្សរាជូនដំណឹងកាត់ដកហូត និង ក្រីមែកឈើប្រមាណ ៥៤ ដើម ដែលអាចបង្កហានិភ័យ

អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ និង កាត់ក្រីមែកឈើមានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និង ទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និង តាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងកាត់ដកហូតដើមឈើ និង កាត់ក្រីមែកឈើ នៅតាមទីតាំងនានាដូចខាងក្រោម៖

១. កាត់ក្រីមែកឈើចំនួន ០៥ ដើម (ដើមឈើទាល ៣ ដើម ដើមស្លែង ១ ដើម ដើមស្ពង់ ១ ដើម) ស្ថិតនៅបរិវេណប្រាសាទព្រះបាលីល័យ

២. កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន ០៦ ដើម (កាត់ដកហូតដើមម្កាក់ ១ ដើម កាត់ក្រីដើមត្រសេក ២ ដើម ដើមត្នោត ១ ដើម ដើមឫស្សី ១ ដើម ដើមអង្គោល ១ ដើម ស្ថិតនៅបរិវេណប្រាសាទមេបុណ្យ

៣. កាត់ដកហូតដើមស្នួលងាប់ ១ ដើម មានហានិភ័យស្ថិតនៅបរិវេណខ្លោងទ្វារខ្មោចខាងត្បូង

៤. កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន ១៤ ដើម (កាត់ដកហូតដើមពភ្លា ២ ដើម ដើមសង្កែ ៥ ដើម ដើមត្រសេក ២ ដើម ដើមភ្លៅសំពោធ ១ ដើម កាត់ត្រីដើមកំបោបាយ ១ ដើម ដើមសង្កែ ១ ដើម និងដើមស្រឡៅ ២ ដើម) ដែលមានហានិភ័យស្ថិតនៅបរិវេណប្រាសាទបេងមាលា

៥. កាត់ដកហូតដើមឈើទាលចំនួន ១ ដើម ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង

៦. កាត់ដកហូតដើមឈើទាល ០១ ដើម ស្ថិតនៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប

៧. កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន ១៣ ដើម (កាត់ដកហូតដើមគគី ២ ដើម កាត់ក្រីដើមឈើទាល ៤ ដើម ដើមត្រសេក ០១ ដើម ដើមទឹកដោះ ០១ ដើម ដើមគគី ០១ ដើម ដើមខ្នុរ ១ ដើម ដើមសំរោង ១ ដើម ដើម អង្កាញ់ ១ ដើម ដើមត្នោត ១ ដើម) ស្ថិតនៅបរិវេណប្រាសាទលលៃ និងប្រាសាទក្រោលគោ

៨. កាត់ដកហូត និងកាត់ត្រីដើមឈើចំនួន ១១ ដើម (កាត់ដកហូតដើមឈើទាល ២ ដើម ដើមកកោះ ១ ដើម ដើមក្រសាំង ១ ដើម កាត់ក្រីដើមឈើ ៧ ដើម) ស្ថិតនៅបរិវេណប្រាសាទបាគង និងព្រៃមន្ទីរ។ ៩. កាត់ដកហូតដើមឈើចំនួន ០២ ដើម (ដើមឈើទាល ០១ ដើម ដើមក្រឡាញ់ ០១ ដើម) ស្ថិតនៅប្រាសាទបាគង ខាងកើតប្រាសាទឥដ្ឋ។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ តទៅរហូតដល់ចប់ភារកិច្ច៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង