កំពុងជួយមនុស្សពីដីបាក់សង្កត់ ស្រាប់តែដីបាក់ម្តងទៀត សង្ក-ត់ស្ល-ា.//ប់ទាំងមុនទាំងក្រោយជាង ៥០ នាក់យ៉ាងរ-ន្ធ/ត់
យ៉ាងហោចណាស់មនុស្ស ៥៥ នាក់បានស្លាប់ក្នុងប្រទេសអេត្យូពី ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យមានបំណាក់ដីដ៏អាក្រក់កើតឡើងរហូត ២ ដងផ្ទួនៗគ្នា។ តាមព័ត៌មានបានឱ្យដឹងថា គ្រោះបំណាក់ដីលើកទី ១ កើតមានឡើងនៅយប់ថ្ងៃទី ២១ ខែកក្កដា កន្លងទៅ ក្នុងស្រុក Gofa ភាគខាងត្បូងប្រទេស។
ដោយឡែក នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ខណៈពលរដ្ឋ និង ប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុដើម្បីជួយជនរងគ្រោះនៃបំណាក់ដីទី ១ ក៏ស្រាប់តែបាក់ដីបន្ថែមម្ដងទៀត សង្កត់អ្នកដែលទៅជួយសង្គ្រោះនោះស្លាប់បន្ថែមយ៉ាងរន្ធត់។
តាមការបញ្ជាក់ពីមេស្រុក Gofa លោក Dagmawi Zerihun បានឱ្យដឹងថា សពជនរងគ្រោះចំនួន ៥៥ នាក់ត្រូវបានរកឃើញ ហើយចំនួនអ្នកស្លាប់អាចនឹងមានកើនឡើងបន្ថែមទៀត ទោះជាបច្ចុប្បន្នខាងក្រុមសង្គ្រោះកំពុងព្យាយាមរុករកអ្នកនៅដែលរស់រានក៏ដោយ។ ជាមួយគ្នានោះដែរ បើតាមមន្ត្រីប្រចាំតំបន់ម្នាក់ទៀតបានបញ្ជាក់បន្ថែមថា សពជនរងគ្រោះទាំងនោះ រួមមានទាំងក្មេងៗ មនុស្សស្រី និងប៉ូលិស។
គួរឱ្យដឹងផងដែរថា គ្រោះបំណាក់ដី គឺតែងកើតឡើងជាញឹកញាប់នៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី ក្នុងអំឡុងពេលរដូវភ្លៀងនេះ គិតចាប់ពីខែមិថុនា រហូតដល់ខែសីហា។ សម្រាប់តំបន់ Gofa នេះដែរ ក៏ធ្លាប់រងគ្រោះដោយការបាក់ដីពីមុនៗផងដែរ ជាក់ស្ដែងកាលពីឆ្នាំ ២០១៨ ក្នុងពេល ២ សប្ដាហ៍ផ្សេងទៀត គ្រោះបំណាក់ដីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣២ នាក់៕