រូបភាពទាំង១០ ដែលបង្ហាញអត្ថន័យអំពីស្ថានភាព នៃអ្នកដែលកើតមានជំងឺបាក់ទឹកចិត្ត
បង់ក្លាដែស៖ នៅក្នុងសង្គមមនុស្សសព្វថ្ងៃ ពេលខ្លះបែរជាគេមើលឃើញអ្នកមានជំងឺបាក់ទឹកចិត្ត ជាការទាក់ទាញចំណាប់អារម្មណ៍ និងចង់បានក្ដីអាណិតអាសូរពីមនុស្សជុំវិញខ្លួនទៅវិញ។ អ្នកដែលមានជំងឺនេះគឺមិនសូវនិយាយច្រើនហើយចង់ផ្ដាច់ខ្លួនឲ្យឆ្ងាយពីសង្គម។ ហេតុអ្វីបានជាយើងមិនបបួលពួកគេចេញទៅក្រៅ? ហេតុអ្វីបានជាយើងមិនសួរពួកគេពីបញ្ហានេះ? ប៉ុន្តែបែរជាពួកយើងមើលងាយ និងសើចចំអកដាក់ពួកគេថាជាមនុស្សស្ងៀមស្ងាត់ហើយគួរឲ្យធុញទៅវិញ។ ឬមកពីពួកយើងមិនចង់ទាក់ទងអ្នកទាំងនោះក៏ដោយសារតែមិនដឹងជួយពួកគេដោយរបៀបណា? ពួកយើងមិនអាចយល់អារម្មណ៍របស់ពួកគេដែលខ្វះការស្រឡាញ់ និងការយកចិត្តទុកដាក់ ហើយអាចធ្វើឲ្យពួកគេឈានទៅរកការបាក់ទឹកចិត្ត។ ពេលដែលយើងឃើញនរណាម្នាក់បង្ហោះសារទាក់ទងនឹងជំងឺបាក់ទឹកចិត្តនៅលើបណ្ដាញសង្គម ពួកយើងបែរជាគិតថាវារឿងលេងសើច។ ប៉ុន្តែនៅពេលដែលយើងឃើញតារាល្បីបង្ហោះសារបាក់ទឹកចិត្ត ពួកយើងនាំគ្នាខ្វាយខ្វល់និងយល់ថាវាពិតជាជំងឺបាក់ទឹកចិត្ត។ ខាងក្រោមនេះបង្ហាញពីស្ថានភាពអ្នកដែលមានជំងឺបាក់ទឹកចិត្តនៅក្នុងប្រទេសបង់ក្លាដែស៖
១. មនុស្សមួយចំនួនព្យាយាមលាក់អារម្មណ៍ នៅពីក្រោយរបាំងមុខគឺភាពសោកសៅ
២. ចំនួនការងារ និងអ្នកបញ្ចប់ការសិក្សាមិនមានតុល្យភាព
៣. ជម្ងឺបាក់ទឹកចិត្តអាចបង្កឲ្យមានភាពភ័យខ្លាច
៤. អ្នកមានជម្ងឺបាក់ទឹកចិត្តមានរង្វង់ភ្នែកខ្មៅ
៥. អ្នកជម្ងឺបាក់ទឹកចិត្តព្យាយាមពួនក្នុងបន្ទប់ទឹក ដូចនេះគ្មានអ្នកណាអាចស្ដាប់លឺពួកគេយំ
៦. លុយមិនអាចទិញអ្វីបានគ្រប់យ៉ាងនោះទេ នៅពេលដែលអ្នកធ្លាក់ខ្លួនឈឺធ្ងន់ ទើបអ្នកមានអារម្មណ៍អស់សង្ឃឹម
៧. សិស្សនៅក្នុងប្រទេសបង់ក្លាដែសត្រូវបង្ខំឲ្យរៀនមានចំណាត់ថ្នាក់ល្អ
៨. ពេលដែលយើងកើតមានជំងឺនេះគឺចង់នៅក្នុងបន្ទប់បិទជិត ផ្ដេកខ្លួនទៅលើគ្រែនិងយំខ្សឹបខ្សួលតែឯង
៩. អ្នកជំងឺបាក់ទឹកចិត្តយំនៅលើខ្នើយ ពីព្រោះគ្មានរណាខ្វល់ពីពួកគេ
១០. អ្នកមានជំងឺបាក់ទឹកចិត្តចូលចិត្តចាក់គន្លឹះទ្វារហើយពួនសំងំតែឯង