ជាង ១ សប្តាហ៍ហើយមិនទាន់ជួបទេ ឯកងកម្លាំងថ្មើរជើងខំដើររុកព្រៃក្រោមភ្លៀងឥតឈប់បានឈឺស្ទើរទាំងអស់

គិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នេះ ប្រតិបត្តិការណ៍រុករកឧត្ថម្ភាគចក្រ និង អ្នកនៅក្នុងនោះ ២ នាក់ មានរយៈពេល ១០ ថ្ងៃមកហើយ ពោលគឺបានបាត់ការទាក់ទងតាំងពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ បន្សល់នូវក្ដីព្រួយបារម្ភដល់ក្រុមគ្រួសារ និង សាច់ញាតិផងដែរ។

ទាក់ទិនទៅនឹងប្រតិបត្តិការណ៍រុករកនេះ កងកម្លាំងការពារជាតិ ទាំងជើងគោក ជើងអាកាសបានពលីកម្លាំងកាយចិត្តតាមរុករក បើទៅបីជាស្ថានភាពពុំសូវអំណោយផលដោយមានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃនៅចំណុចតំបន់រុករកក្ដី។

ជាក់ស្ដែង បើតាមគណនីមួយដែលមានឈ្មោះ ពូគង់ ស្រឡាញ់សន្តិភាព បានបង្ហាញពីទិដ្ឋភាពមួយផ្នែកនៃការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង ព្រមទាំងបានបញ្ជាក់ឱ្យដឹងថា តាំងពីកន្ទុំរុយធ្លាក់ថ្ងៃទី ១២ កក្ដដា ឆ្នាំ ២០២៤ ភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃ នៅតំបន់ភ្នំខ្មោច ភ្នំ ១០០៥ និង ភ្នំសំកុស ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៏សាត់ ហើយកងកម្លាំងនគរបាលព្រំដែនវិរ: ៨២៥ ថ្មដា បានចូលរុករកនៅថ្ងៃទី ១៣ ចេញថ្ងៃទី ២០ កក្ដដា ២០២៤ ដោយកងកម្លាំងឈឺស្ទើរទាំងអស់ ប៉ុន្តែបានមកដល់គោលដៅវិញហើយ។ ការរុករកនេះមិនបានជួបប្រទះទេ ប៉ុន្តែកម្លាំងប្ដូរវេន និង រុករកបន្ត៕

ប្រភព ៖ គង់ ស្រឡាញ់សន្តិភាព

 

អត្ថបទដែលជាប់ទាក់ទង