យុវជនវ័យ១៦ ឆ្នាំម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងកព្រោះតែតូចចិត្តសង្សារសុំបែក

ភ្នំពេញ៖ យុវជនវ័យ១៦ឆ្នាំម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែរចងកសម្លាប់ខ្លួននៅមុខបន្ទប់ទឹក ព្រោះតែតូចចិត្តនិងរឿងសង្សារសុំបែក។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៣ ចំណុចមុខផ្សារការណាសុីធីនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉ៅប្រុស (ហៅជីវន្ត) អាយុ១៦ឆ្នាំមុខរប ជួយលក់ដូរជាមួយមីង បច្ចុប្បន្ន ស្នាក់នៅផ្ទះកើតហេតុខាងលើ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រស់នៅភូមិចារ ឃុំអន្លង់ ស្រុកកន្ឌៀង ខេត្តពោធិសាត់។

បើយោងតាមប្រភពពីស្រ្តីម្នាក់ត្រូវជាម្តាយមីងបានបង្ហើបឲ្យដឹងថា នៅមុនកើតហេតុដោយរូបគាត់បានឃើញជនរងគ្រោះខាងលើអង្គុយយំនៅក្នុងបន្ទប់២ទៅ៣ថ្ងៃមកហើយដោយសួនាំទៅមូលហេតុមកពីសង្សាសុំបែក លុះមកដល់ម៉ោងកើតហេតុខាងលើដោយស្រ្តីជាម្តាយមីងបានដេញឲ្យជនរងគ្រោះទៅងូតទឹកប្រញាប់ចុះមកជួយលក់ដូវិញ មួយសន្ទុះក្រោយមកដោយបាត់ជនរងគ្រោះយូពេកមិនឃើញចុះមកក្រោមក៏ឡើងទៅមើលស្រាប់តែឃើញចងកសម្លាប់ខ្លួននៅមុខបន្ទប់ទឹកស្លាប់បាត់ទៅហើយពេលនោះដែររូបគាត់ក៏បានរត់ចុញមកក្រោមវិញហើយរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងផ្ទះកើតហេតុពិនិត្យជុំវិញរួចក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាត្រីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសព ក្រោយពិនិត្យរួចដោយខាងជំនាញបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយចងកពិតប្រកដមែននិងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង