សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ការ មក បំពេញ ទស្សនកិច្ច ផ្លូវការ របស់ នាយករដ្ឋមន្ត្រី ថៃ ឯកឧត្តម សេដ្ឋា ថា វី ស៊ីន នៅ ថ្ងៃទី ២៨ នេះ  ជាការ ឆ្លើយតប តាម ការអញ្ជើញ ពី សំណាក់ នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ា ណែ ត ។ ដំណើរ ទស្សនកិច្ច ផ្លូវការ របស់ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ថៃ ក្នុងឱកាស នេះ នឹង ជំរុញ នូវ ការពង្រឹង ទំនាក់ទំនង ដែលមាន ស្រាប់ និង ពង្រីក កិច្ច សហ ប្រតិបត្តិការ រវាង ប្រទេស ទាំង ២ ឱ្យ កាន់ ល្អប្រសើរ ឡើងលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ជាដើម និង ពង្រឹង ទំនាក់ទំនង រវាង ប្រជាជន និង ប្រជាជន នៃ ប្រទេស ទាំង ២ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង