ឆ្នាំ២០២៤ អេស្ប៉ាញ ប្រមូលពានធំៗ ដាក់ក្នុងប្រទេសស្ទើរគ្មានសល់ ទាំងផ្នែកបុរស-នារី

(ម៉ាឌ្រីដ)៖ ឆ្នាំ២០២៤ អាចនិយាយបានថា ជាឆ្នាំដ៏ជោគជ័យលើកទី២ សម្រាប់អេស្ប៉ាញ ដែលដណ្តើមបានពានធំៗចូលក្នុងប្រទេសរបស់ខ្លួនទាំងកីឡាករ និងកីឡាការិនីដែលធ្វើបានល្អដូចគ្នានៅលើឆាកអន្តរជាតិនាពេលថ្មីៗនេះ។

តួយ៉ាង ក្រោយការឈ្នះជើងឯកបាល់ទាត់ស្រ្តីពិភពលោក Women’s World Cup 2023 នាអំឡុងខែកក្កដានៅប្រទេសអូស្រ្តាលីរួចមក ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក៏ដណ្តើមបានជើងឯក Euro 2024 នៅអាល្លឺម៉ង់ជាបន្តទៀត ដ្បិតក្លិប Real Madrid ក៏បានឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League កាលពីដើមខែមិថុនាទៀតផង។

បន្ថែមលើនេះ ក្រុមបាល់ទាត់ស្រ្តីនៃក្លិប FC Barcelona ក៏បានគ្រងតំណែងជើងឯក UEFA Women’s Champions League ក្រោយពេលយកឈ្នះក្រុមស្រ្តី Lyon នៅវគ្គផ្តាច់ព្រ័ត្រទៀតផង។

ងាកទៅកីឡាវាយកូនបាល់ (Tennis) វិញម្តង កីឡាករ Carlos Alcaraz ក៏បានផ្តួលជើងខ្លាំងលំដាប់លេខ១ ពិភពលោកបច្ចុប្បន្នគឺ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីអង់គ្លេសនាយប់មិញនេះ ដើម្បីបន្តក្តោបក្តាប់ពាន Wimbledon ក្នុងក្របខណ្ឌកំពូល Grand Slam នេះជាបន្តទៀតដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង