រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុង «ពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១ និងបើកវគ្គបណ្តុះ បណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុង «ពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា” នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល។
ក្នុងពិធីនាព្រឹកនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុន រឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារ សាធារណៈ ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល សិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងសិក្ខាកាមមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ សរុបចំនួនប្រមាណ២០០នាក់ ៕