លោក លី វ៉ាន់ហុង អគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលក្រសួងព័ត៌មាន ទទួលមរណភាព ដោយរោគាពាធ
(ភ្នំពេញ)៖ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារិទ្ធ តាមរយៈ Facebook ផ្លូវការរបស់លោក។
បច្ចុប្បន្នសពលោក លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ៕