បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជួញដូរប្រើប្រាស់ នូវសារធាតុញៀន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ច បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ ស្រី២នាក់ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕