ស្អប់ក្លិនស្លឹកខ្ទឹម មិនចូលចិត្តឱ្យដាក់ក្នុងម្ហូប តែធាតុពិតស្លឹកខ្ទឹមគឺអាចជួយទប់ស្កាត់ជំងឺមហារីកបាន

បើនិយាយពីបន្លែផ្លែឈើមួយណាក៏មានអត្ថប្រយោជន៍ដល់រាងកាយមនុស្សដែរ ជាពិសេសចំពោះបន្លែមួយចំនួនដែលជួយដល់សុខភាពរបស់មនុស្ស ប៉ុន្តែបែរជាមិនសូវមានអ្នកចូលចិត្ត អាចថាដោយសារក្លិន ឬរសជាតិក៏ថាបានដែរ។

ថ្មីៗនេះ នៅលើបណ្ដាយសង្គមហ្វេសប៊ុកកំពុងនាំគ្នាលើកយកប្រធានបទស្លឹកខ្ទឹម មកវែកញែក ដោយអ្នកខ្លះក៏ចូលចិត្ត និង ខ្លះទៀតក៏មិនចូលចូលចិត្ត ព្រោះពេលដាក់ក្នុងម្ហូប ចាញ់ក្លិនរបស់ស្លឹកខ្ទឹម និង រសជាតិរបស់វាពេលដាក់ក្នុងម្ហូប ធ្វើឱ្យអ្នកបរិភោគមិនសូវជាចូលចិត្តឡើយ។

ឥលូវមកដឹងពីអត្ថប្រយោជន៍របស់ស្លឹកខ្ទឹមវិញម្ដង បើទោះបីជាក្លិនរបស់វាធ្វើឱ្យអ្នកបរិភោគមិនសូវពេញចិត្ត ឬមិនចូលចិត្តក៏ដោយ តែតាមពិតទៅនៅក្នុងស្លឹកខ្ទឹមមានសារធាតុរាវពណ៌លឿងស្លេក ជាមួយនឹងក្លិនដ៏ខ្លាំងក្លា ដែលអាចជួយក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។

លើសពីនេះទៅទៀត ស្លឹកខ្ទឹមក៏មានផ្ទុកនូវជាតិរ៉ែមួយប្រភេទ ដែលហៅថា Chromium ជាជាតិរ៉ែចាំបាច់សម្រាប់គ្រង់គ្រងកម្រិតអាំងស៊ុយលីនក្នុងឈាម និង ជួយកាត់បន្ថយកម្រិតជាតិគ្លុយកូសដែលលើស រួមទាំងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និង ជួយទប់ស្កាត់ជំងឺមហារីកថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង