មាស សុខសោភា បង្ហាញខ្លួន លេងស្ទាយ៍ស្អាតទាក់ទាញ មើលទៅសម្រស់កាន់តែក្មេងជាងវ័យ

កម្សាន្ត៖ ក្រៅពីមានទឹកដមសំឡេងដ៏ពីរោះហើយនោះ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានទាញយកចំំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ជាមួយនឹងការបង្ហាញខ្លួន លេងស្ទាយ៍ស្អាតទាក់ទាញ មើលទៅសម្រស់កាន់តែក្មេងជាងវ័យ។

ថ្មីៗនេះ នៅលើបណ្ដាញសង្គម របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពមួយចំនួន ជាមួយនឹងស្ទាយ៍លេចធ្លោ ក្នុងឈុតតុបតែងច្នៃម៉ូត គ្រាប់អង្កាំ ព្រមទាំងមានផាត់មុខ និងធ្វើម៉ូតសក់ ស័ក្តិសមគ្នា ទៅនឹងឈុតសម្លៀកបំពាក់យ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ ហ្វេនៗដែលបានឃើញហើយ ក៏បានសរសើរ និងពេញចិត្ត ចំពោះការបង្ហាញសម្រស់លើកនេះ របស់នាង ដែលបានបង្ហាញពីភាពឆើតឆាយ រួមទាំងសម្រស់ដ៏ក្មេងជាងវ័យ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង