ពេលឃើញរូបថតរបស់លោក ជី ដេវីត កាលពីកុមារភាពយកមកផ្ទឹមនឹងរូបអូន Albert ឃើញថាដូចគ្នាខ្លាំងណាស់
មកដល់ពេលនេះ តំណក់ឈាមកូនប្រុសដំបូងរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត មានឈ្មោះថា ទេព បញ្ចវរាប ហៅ Albert មានអាយុជាង ១ ខួប ហើយ ក្រោយអូនតូចសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
ពេលនេះ Albert កូនប្រុសបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសស្រីមួយគូខាងលើនេះ កាន់តែចម្រើនវ័យ កាន់តែគួរឱ្យក្នាញ់ឡើងៗ សាច់ទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដោយសារតែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ា និង ម៉ាក់ ព្រមទាំងក្រុមគ្រួសារ។
ម្យ៉ាងវិញទៀត បើទោះជាអាយុទើបតែជាង ១ ខួបក៏ពិតមែន ប្រុសតូច Albert ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និង មានទីផ្សារការងារសិល្បៈមិនចាញ់ប៉ាម៉ាក់នោះឡើយ ដោយពេលនេះ Albert ត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនជ្រើសរើសយកទៅថតស្បតពាណិជ្ជកម្មជាបន្តបន្ទាប់ទៀតផង។
យ៉ាងណាមិញ ងាកមកមើលមុខមាត់គួរឱ្យក្នាញ់របស់ Albert វិញ គឺមានឈាមជ័រកាត់ទៅរកប៉ាៗដ៏ស្រស់សង្ហា ជី ដេវីត និង ឃ្យូតគួរឱ្យស្រឡាញ់កាត់ទៅរកម៉ាក់ៗ ទេព បូព្រឹក្ស។
ជាពិសេសនោះ ពេលគេឃើញរូបថតរបស់លោក ជី ដេវីត កាលពីកុមារភាពយកមកផ្ទឹមនឹងរូបអូន Albert ឃើញថាដូចគ្នាខ្លាំងណាស់ រហូតអ្នកគាំទ្រលាន់មាត់ថា Albert ដូច ប៉ាៗណាស់!
ទៅទស្សនារូបភាពខាងក្រោម តើ Albert ដូចប៉ាៗប៉ុន្មានភាគរយ?