ជនសង័្សយពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចំនួន០២នាក់ សមត្ថកិច្ចនគរបាល បង្រ្កាបក្នុងថ្ងៃតែមួយ នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃចន្ទ ៩កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣វេលា នៅចំណុចភូមិក្ខាវ ឃុំក្ខាវ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន់ ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះ ប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរ រក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ គឹម សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូជាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ៥០៧,៥៦ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកវិបល្លាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1C8-0808 ដែលមាន លេខ MLERGI1111006 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេី និងដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្ត កិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត នៅថ្ងៃដដែលវេលាម៉ោង ២០និង៥៥នាទី នៅចំណុចភូមិស្វាយធំ ឃុំបឹងវាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជនសង្ស័យ ឈ្មោះ សន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ទូរសព្ទដៃចំនួន ០១គ្រឿង (ចាស់) ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-7245 ដែលមានលេខតូ និងលេខម៉ាស៊ីន ND12ME-5807678 ។
ជនល្មើស និង វត្ថុតាង សមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំរឿងបញ្ចូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង