កាន់អត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចធ្វើស្លាកលេខពិសេស «កម្ពុជា» បានដែរ ឱ្យតែមានឯកសារ ៤ មុខនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅបានឆ្លើយតបទៅនឹងសំណួរមួយថា ៖ តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានដែរឬទេ?
ទាក់ទិនទៅនឹងសំណួរនេះ ក្រសួងបានឆ្លើយតបឱ្យដឹងថា ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបាន ដោយត្រូវមានឯកសារតម្រូវដូចជា ៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– បង្កាន់ដៃពន្ធយានយន្ត
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
– លិខិតលក់ទិញ
សម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ប្រិយមិត្តអាចចូលមើលតម្លៃ ឬ ទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh ។ ព័ត៌មានលម្អិត៖ (Hotline) 1275៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន