បុរសរត់កង់បី បុ.កឡានស៊េរីទំនើប របស់ Mengly Gamer ក្នុងស្ថានភាពស្រវឹង

ភ្នំពេញ៖ កាលពីយប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ បុរសបើកកង់បីម្នាក់ បានបើកលឿនហើយទៅបុកចំរថយន្ដស៊េរីទំនើបម៉ាក Ford Mustang បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ដែលម្ចាស់រថយន្ដនេះ គឺជាអ្នកបង្កើតវេទិកាដ៏ល្បីល្បាញមួយរូបដែរឈ្មោះថា Mengly Gamer។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូ​កង់បី​ឥណ្ឌា​ ពាក់ស្លាកលេខភ្នំពេញ​ 1HR-0210 បុករថយន្ត​ Ford Mustang ពាក់ស្លាកលេខភ្នំពេញ​ 2BY-6636 បណ្ដាលរងការខូចខាត​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​១០៥​ សង្កាត់​ទួលសង្កែ​ទី១​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០៖៤០នាទីយប់​ ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៤។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។ គួរបញ្ជាក់ផងដែរថា លោក ម៉េងលី បានសម្របសម្រួលដល់បុរសបើកកង់បី ដោយឲ្យបង់សំណងត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ដើម្បីទុកជាមេរៀនជីវិត៕

អត្ថបទដែលជាប់ទាក់ទង