រថយន្តម៉ាក Camry មួយគ្រឿង បានរេចង្កូត ធ្លាក់កង់មួយចំហៀង ចូលក្នុងប្រឡាយទឹកបណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាក Camry មួយគ្រឿង បើកបរដោយបុរសម្នាក់ចូលតាមការដ្ឋានកំពុងតែសាងសង់ស្ពានអាកាស បណ្តាលឲ្យរេចង្កូតធ្លាក់កង់មួយចំហៀង ចូលក្នុងប្រឡាយទឹកបណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ខែតុលាឆ្នាំ ២០២៣ ចំណុចនៅស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក camry ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2AB-2257 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ នៅគល់ស្ពានអាកាសក្បាលថ្នល់ ដែលទើបនឹងសាងសង់ថ្មីក៏បានរេចង្កូតធ្លាក់កង់មួយចំហៀង ចូលក្នុងប្រឡាយទឹក បណ្ដាលរថយន្តទៅមុខលេងរួចខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចឃើញថាមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ និងមិនប៉ះពាល់ទៅលើភាគីដ៏ទៃ ក៏សមត្ថកិច្ចឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង