អភិបាលខេត្តចំនួន ៨ នៅកម្ពុជា ត្រូវតែងតាំង និង ផ្ទេរមុខតំណែងទៅខេត្តថ្មី
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ ផ្ទេរ និង តែងតាំងមុខតំណែងថ្មីដល់អភិបាលខេត្តចំនួន ៨ នៅកម្ពុជា។
អភិបាលខេត្តដែលត្រូវផ្ទេរ និង តែងតាំងមុខតំណែងថ្មីទាំង ៨ រូប រួមមាន ៖
១. ផ្ទេរ និង តែងតាំងមុខតំណែង ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ១ ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
២. ផ្ទេរ និង តែងតាំងមុខតំណែងឯកឧត្តម វ៉ី សំណាងឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ១ ពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។
៣. ផ្ទេរ និង តែងតាំងមុខតំណែងឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ១ ពីអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
៤. ផ្ទេរ និង តែងតាំងមុខតំណែងឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ១ ពីអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
៥. តែងតាំងមុខតំណែង ឯកឧត្តម មាន ចាន់យ៉ាដា ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ១ ជាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
៦. តែងតាំងមុខតំណែង ឯកឧត្តម ម៉ាង ស៊ីណេត ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ៣ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
៧. តែងតាំងមុខតំណែង ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ៤ ជាអភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង។
៨. តែងតាំងមុខតំណែង ឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ ៣ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕