រថយន្តតូយូតាព្រូសបើកលឿនទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយ ពេញទំហឹងផ្លោងបោកផ្ទប់បង្គោលស្លាកសញ្ញាបណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ស្លាប់ យ៉ាងអាណោចណាធ័ម

ភ្នំពេញ៖ប្ដីប្រពន្ធពីរនាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មខណៈពេលចេញពីផ្ទះបើកម៉ូតូសណ្តោងរុឺម៉កទៅយកសាច់ជ្រូកនៅលូប្រាំពេលជិះដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តម៉ាកតូយូតាព្រូសបើកលឿនមកបុកពីក្រោយពេញទំហឹងផ្លោងរុឺម៉កទៅបោកផ្ទប់និងបង្គោលស្លាកសញ្ញាបាក់មួយដើម ហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០ នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៣ចំណុចជាប់និងផែស្ងួតឧកញ៉ាសូងួន នៅលើផ្លូវវែងស្រេងក្នុងសង្កាត់ចោមចៅទី ២ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

សពប្តី មានឈ្មោះ ឈឿន ស៊ាង ភេទប្រុសអាយុ៤០ឆ្នាំជាង មុខរបលក់ដូរសនៅផ្ទះម្តុំផ្សារជម្ពូវន្ត សង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។
សពប្រពន្ធ មានឈ្មោះ អុីហ្សាន់ ភេទស្រី អាយុ៤០ឆ្នាំជាងរសនៅជាមួយនិងប្តី នៅម្តុំផ្សារជំពូវន្ត។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានឃើញហេតុការណ៍ខាងលើប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានឃើញប្តីប្រពន្ធរងគ្រោះពីនាក់បានបើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1GE-7880បើកតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យមដោយគោលបំណងរបស់ជនរងគ្រោះទៅយកសាច់ជ្រូកពីលូប្រាំមកលក់នៅផ្សារជំពូវន្ត វិញ ខណៈពេលបើកមកដល់ពាក់កណ្តាលផ្លូវ ក្បែនិងផែស្ងួតឧកញ៉ាសូរងួនស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាកតូយូតាព្រូសពណ៌ក្រហមមិនចាំស្លាកលេខបើកមកពីក្រោយស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនខណះពេលបើកមកដល់ចំណុចកើតហេតុបានបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កយ៉ាងពេញទំហឹងផ្លោងទៅបោកផ្ទប់និងបង្គោលស្លាកសញ្ញាបាក់មួយដើមបណ្តាលឲ្យរុឺម៉កក្រឡាប់ផ្ងារជើងចំណែកប្តីប្រពន្ធពីរនាក់ខ្ទាត់ចេញពីគ្នាបោកក្បាលនៅហ្នឹងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម
ពេលនោះដែររថយន្តបង្កបានបើកបត់ត្រឡប់ក្រោយសំដៅទៅផ្លូវជាតិលេខ ៤វិញគេចខ្លួនបាត់ស្រមោលក្រោយមកពលរដ្ឋជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើមន្ត្រីសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍បន្តឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង