ស្រាវជ្រាវទប់ស្កាត់បទល្មើសជលផល ដោយធ្វើការរុះរើ និងបំផ្លាញចោល
ព្រៃវែង ៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ២៣ ខែតុលានេះ ក្រុមការងារអធិការ កិច្ច ផ្នែករដ្ឋបាលជលផល កំពង់លាវ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានមួយករណី ដោយក្រុមការងារ បានសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង នៅចំណុចព្រែកកាឡៃ ភូមិពោធិ៍រៀង ឃុំពោធរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង។
ក្រុមការងារអធិការកិច្ច ផ្នែករដ្ឋបាលជលផល កំពង់លាវ ដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើសជលផល បានមួយករណី ដោយធ្វើការរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន ២៦ មាត់ របាំងព្រួលស្បៃមុង ប្រវែង ១.៥៦០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៥២០ ដើម ចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ៣០ គីឡូក្រាម និងបានរក្សាទុក ស្បៃមុង នៅមានគុណភាពប្រវែង ១០០ ម៉ែត្រ។
នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា វត្ថុតាងដែលត្រូវបានធ្វើការរុះរើ និងបំផ្លាញចោល រួមមាន លូស្បៃមុងចំនួន ២៦ មាត់ របាំងព្រួលស្បៃមុង ប្រវែង ១.៥៦០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៥២០ ដើម ចាក់លែងកូនត្រីចម្រុះ ទម្ងន់ ៣០ គីឡូក្រាម ចូលបឹងធម្មជាតិ និងបានរក្សាទុកស្បៃមុង នៅមានគុណភាពប្រវែង ១០០ ម៉ែត្រ៕