ស្រីស្រស់ ហ្វា ហ្វា តុបតែងខ្លួនជានារីជនជាតិ ឈរថតនៅលើផ្ទាំងថ្ម ស្ដែងពីទេសភាពដ៏ស្រស់ត្រកាលនៃសមុទ្រខេត្តព្រះសីហនុ របស់កម្ពុជាយើង
ស្ទើរតែរាល់ពេលដែលស្រីស្អាត ហ្វា ហ្វា រំលេចខ្លួនបង្ហោះរូបភាពលើគណនីហ្វេសប៊ុកម្ដងៗ តែងទទួលបានការចាប់អារម្មណ៍ និង មតិលើកឡើងពីភាពស្រស់ស្អាត មុខមាត់ស្រស់ពព្រាយ ក៏ដូចជារូបរាងតូចស្រឡូនស្អាត ចង្កេះមួយក្ដាប់របស់នាង។
អាចនិយាយថាបាន ហ្វា ហ្វា ជាសិល្បការិនីដែលនិមលតុបតែងខ្លួន និង ស្លៀកពាក់តាមបែបនារីសម័យថ្មី ដោយស្រីស្រស់រូបនេះ តែងបង្ហាញខ្លួនជាមួយឈុតសិចស៊ីបញ្ចេញសាច់ខ្ចីជាញឹកញាប់ តែម្ដងម្កាល តារាស្រីរូបនេះ ក៏រំលេចខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួនថ្លៃថ្នូរផងដែរ។
បើរំឭកដល់ការតុបតែងខ្លួនប្លែក ថ្មីៗនេះ ហ្វា ហ្វា បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ជាមួយការតុបតែងខ្លួនជានារីជនជាតិ ឈរថតនៅលើផ្ទាំងថ្ម ស្ដែងពីទេសភាពដ៏ស្រស់ត្រកាលនៃសមុទ្រខេត្តព្រះសីហនុ របស់កម្ពុជាយើង។
ក្រៅពីផ្ដិតយករូបភាពស្អាត ហើយបង្ហោះចែកចាយលើបណ្ដាញសង្គម ស្រីស្រស់ ហ្វា ហ្វា ក៏បានលើកឡើងថា នេះជាសកម្មភាពមួយផ្នែកដើម្បីចូលរួមជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ល្អប្រណីតរបស់ខ្មែរ ឱ្យអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយ៕
![](https://www.tsktvnews.com/storage/2024/06/448367956_791572393085648_2661242847386267765_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448379241_791572089752345_6141273398329054797_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448381313_791572379752316_5543538517321559068_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448381389_791572099752344_726449899902676419_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448381965_791572159752338_1330086662226129726_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448383955_791572426418978_5146420164698813232_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448384833_791572356418985_2621801206555374665_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448384851_791572413085646_7053636854658441828_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448425334_791572319752322_4186541687280272712_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448427689_791572223085665_7476693014681075200_n.jpg)
![](https://www.tsktvnews.com/storage/2024/06/448432220_791572289752325_149867868185874646_n.jpg)