លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០០និង ១៥នាទី នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១ – ឈ្មោះសេង ប៊ុនធឿន ហៅឈឹម ភេទប្រុស មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។
២ – ឈ្មោះសៀន សីលា ហៅអាហួរ ភេទប្រុស មុខរបរ មិនពិតប្រាកដទីលំនៅ ជាមួយគ្នា (មានសារធាតុញៀន)។
៣- ឈ្មោះសោម ពិសិដ្ឋ ហៅ អាស្វិត ភេទប្រុស មុខរបររត់ម៉ូតូឌុប មានទីលំនៅ ជាមួយគ្នា (មានសារធាតុញៀន)។
៤- ឈ្មោះហ៊ុន សុីនៀត ហៅអាតោ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា (មានសារធាតុញៀន)។
៥- ឈ្មោះអាន ចិន្តា ហៅអាខ្មៅ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)។
សម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លា ចំនួន៩០០ដុល្លា, ប្រាក់រៀល ចំនួន២០៦០០០០រៀល, ខ្សែករមាស០១ខ្សែ ទម្ងន់០៥ជី, ខ្សែដៃ លោកហៈធាតុមិនសុទ្ធមួយខ្សែ, នាឡិកា ចំនួន០២គ្រឿង, ជញ្ជៀនដាំត្បូង ០២វង្ស, ក្រវិល ០២គូ ព្រះ ០៣អង្គ, ឯកសារមួយចំនួន និងកាបូបចំនួន០១ កូនសោពីរចង្កោម, ទូរស័ព្វពីរគ្រឿង។
សម្ភារៈដកហូត មាន ៖ ប្រាក់ដុល្លា ចំនួន៦០០ដុល្លា, ប្រាក់រៀល ចំនួន២៨០០០០រៀល, ខ្សែករមាស០១ខ្សែ ទម្ងន់០៥ជី, ខ្សែដៃ លោកហៈធាតុមិនសុទ្ធមួយខ្សែ, នាឡិកា ចំនួន០១គ្រឿង, ជញ្ជៀនដាំត្បូង០២វង្ស, ក្រវិល០២គូ ព្រះ០៣អង្គ, ឯកសារមួយចំនួននិង កាបូប ចំនួន០១ កូនសោពីរចង្កោម និងទូរស័ព្វពីរគ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តាអាសន្ន នៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕