ពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្ត្រខណ្ឌកំបូល នៃរាជធានីភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្ត្រខណ្ឌកំបូល នៃរាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌកំបូល បានបញ្ជាក់ឱ្យបានជ្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក រហូតដល់វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជើង ផ្លូវលេខ ៤២ ភូមិខ្មៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំពោះការពិនិត្យព្យាបាល គឺមានប្រភេទជំងឺដូចខាងក្រោម៖

១. ជំងឺទូទៅ

២.ជំងឺភ្នែក

៣.ជំងឺត្រចៀក ច្រមុះ និងបំពង់ក

៤.ជំងឺសើស្បែក

៥.ជំងឺក្រពះ ពោះវៀន និងឫសដូងបាត

៦.ពិនិត្យឈាម

៧.អេកូទូទៅ អេកូពោះ អេកូផ្ទៃពោះ

៨.ជំងឺបេះដូង

៩.ជំងឺវះកាត់តូច

១០.ព្យាបាលជំងឺសន្លាក់

១១.ពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ

១២.មានថត Xray: សួត និងឆ្អឹង

១៣.ជំងឺផ្សេងៗ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលមានបញ្ហាសុខភាព និងជំងឺ ដូចបានជម្រាបជូនខាងលើ មេត្តារួសរាន់អញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ ព្រមទាំង សូមអញ្ជើញមកដល់ទីតាំងពិធីនៅវេលាម៉ោង ៦:០០ នាទីព្រឹកជាកំណត់៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង