ទីបំផុត! រឿន ណាត និង លាវ វេងហួរ ព្រមសារភាពត្រង់ៗក្នុងកិច្ចសម្ភាស ថាពិតជាសង្សារនឹងគ្នា(វីដេអូ)
ពិតណាស់ ក្រោយចាយជីវិតនៅលីវជាថ្មីយ៉ាងរីករាយប៉ុន្មានខែ បវរកញ្ញា រឿន ណាត ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ខណៈបានឃើញសកម្មភាពរបស់បវរកញ្ញារូបនេះ និង បុរសឯក Mister Friendship International 2023 លាវ វេងហួរ បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង ដោយឃើញធ្វើដំណើរទៅណាមកណាជាមួយគ្នាទាំងក្នុង និង ក្រៅប្រទេស។
លើសពីនេះ តាមរយៈវីដេអូឡាយ និង វីដេអូខ្លីៗដែលបវរកញ្ញា រឿន ណាត បង្ហោះលើបណ្ដាញសង្គមផ្សេងៗ នាងថែមទាំងនិយាយច្បាស់ៗហៅបុរសឯក លាវ វេងហួរ ថាជាមិត្តប្រុសពេញៗមាត់ទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រគិតថា រឿន ណាត កំពុងសាងស្នេហ៍ថ្មីជាមួយបុរសឯករូបនេះ។ យ៉ាងណាកន្លងមក ចំពោះ សារមីខ្លួនទាំងពីរ ក៏ពុំទាន់បញ្ជាក់ច្បាស់ៗពីទំនាក់ទំនងស្នេហានៅឡើយ។
ដោយឡែក ក្រោយពីល្បីពីទំនាក់ទំនងស្នេហាមួយរយៈ ថ្មីៗនេះ ក៏បានឃើញបវរកញ្ញា និង បុរសឯកមួយគូនេះ ចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «3FUN» ជាមួយគ្នា ដោយបាននិយាយពីរឿងរ៉ាវឯកជនជាច្រើន ជាពិសេសទំនាក់ទំនងរវាងអ្នកទាំងពីរយ៉ាងច្បាស់ៗ។ ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជំនួស ខណៈកញ្ញា រឿន ណាត និង លោក លាវ វេងហួរ បានសារភាពត្រង់ៗពីទំនាក់ទំនងរបស់អ្នកទាំងពីរ គឺពិតជាកំពុងសាងស្នេហ៍នឹងគ្នាពិតប្រាកដមែន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖