ទីបំផុតការពិតត្រូវបានបង្ហាញហើយ មង្គលការ យ៉ែម ស្រីពេជ្រ និង ពូ ណុយ គ្រាន់តែជាការរៀបចំថត

កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ តារាកំប្លែង ពូណុយ និង កញ្ញា យ៉ែម ស្រីពេជ្រ ពិតជាបានរៀបចំមង្គលការតាមគម្រោងមែន ដោយរូបភាពជាច្រើនបានបង្ហាញចេញពីទិដ្ឋភាពក្នុងកម្មវិធីមង្គលការរបស់ពួកគេ។

យ៉ាងណាមិញ ស្របពេលរូបភាពមង្គលការ បានចែកចាយព្រោងព្រាតក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ ក៏មានអ្នកគាំទ្រមួយចំនួនបានជូនពរដល់អ្នកទាំង ២ និង មួយចំនួនធំទៀតបានបង្ហាញអារម្មណ៍នៅស្រពិចស្រពិល ព្រោះគិតថាជាការសម្តែងប៉ុណ្ណោះ ក៏ព្រោះកម្មវិធីរៀបចំក្នុងស្ទូឌីយោ «អ្នកជិតខាង» រីឯកូនកំលោះក្រមុំ និង ពិធីករ ពិធីការិនីក្នុងកម្មវិធី «អ្នកជិតខាង» មានពាក់ម៉ៃក្រូហ្វូន។

ជាក់ស្តែង ទីបំផុតការពិតត្រូវបានបង្ហាញហើយ បន្ទាប់ពីកម្មវិធី «អ្នកជិតខាង» បានចាក់ផ្សាយទាំងស្រុង នូវទិដ្ឋភាពមង្គលការរបស់ យ៉ែម ស្រីពេជ្រ និង ពូ ណុយ កាលពីរាត្រីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ ដោយពិធីមង្គលការរបស់អ្នកទាំង ២ គ្រាន់តែជាការសម្តែងក្នុងកម្មវិធីខាងលើតែប៉ុណ្ណោះ ហើយការតុបតែងខ្លួន និង កម្មវិធីមង្គលការ គឺមានការថតទុកតាំងពីសប្តាហ៍មុនមកម្ល៉េះ។

ក្រោយពីបានដឹងថា ពិធីមង្គលការរបស់ យ៉ែម ស្រីពេជ្រ និង ពូ ណុយ គឺជាការសម្តែងនោះ ក៏មានអ្នកគាំទ្រជាច្រើនសម្តែងការខកចិត្ត និង ខកបំណង ដោយបានលើកឡើងជជែកវែកញែក និង បញ្ចេញយោបល់រៀងៗខ្លួន ដោយអ្នកគាំទ្រមួយចំនួនហាក់ពេញចិត្តនឹងគូរបស់អ្នកទាំងពីរ ចង់ឱ្យពួកគេមានថ្ងៃល្អពិតប្រាកដ ដោយមួយចំនួនទៀត ក៏បានដឹងស្រេចទៅហើយថា នេះអាចគ្រាន់តែជាការថតកម្មវិធីប៉ុណ្ណោះ។

ដោយឡែកស្របពេលការបង្ហាញអារម្មណ៍ខកចិត្ត ក៏មានអ្នកគាំទ្រខ្លះបានគិតវិជ្ជមានចំពោះកម្មវិធីនេះវិញ ដោយមតិនោះបានលើកឡើងថា៖ «គាត់ចំណាយ សម្តែងឈុតធំ ដើម្បីផ្សព្វផ្សាយប្រពៃណីមង្គលការ និង ភ្លេងបុរាណ»។ ខ្លះទៀតក៏បានអរគុណដល់កម្មវិធីថា៖ «អរគុណ ដែលបានបង្ហាញបែបនេះ! បែបបទខ្មែរ»៕

 

អត្ថបទដែលជាប់ទាក់ទង