Euro 2024 ជាការបង្ហាញខ្លួនលើកចុងក្រោយរបស់កីឡាករល្បីៗទាំង ៥រូបនេះ
(ប៊ែកឡាំង)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 ជំនាន់ទី១៧ អាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់កីឡាករល្បីៗលំដាប់ពិភពលោកទាំង ៥រូបខាងក្រោមនេះ ដ្បិតពួកគេមួយចំនួនបានប្រកាសលាឈប់ពីជម្រើសជាតិរួចហើយដែរ ស្របពេលវ័យកាន់តែចាស់ច្រើនទៀតផង។
យោងតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ Aljazeera នៅថ្ងៃនេះបានឱ្យដឹងថា ក្រោយពី Euro 2024 នៅប្រទេសអាល្លឺម៉ង់លើកនេះ អាចនឹងបាត់វត្តមានកីឡាករនិម្មិតរូបល្បីៗមួយចំនួន នាបាល់ទាត់នៅសតវត្សរ៍ទី២១ នេះដោយពួកគេទាំងនោះរួមមានដូចជា៖
១៖ ខ្សែបម្រើ Toni Kroos វ័យ ៣៤ឆ្នាំ របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់
២៖ ខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ ៣៩ឆ្នាំ របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់
៣៖ ខ្សែប្រយុទ្ធ Olivier Giroud វ័យ ៣៧ឆ្នាំ របស់ក្រុមជម្រើសជាតិបារាំង
៤៖ ខ្សែបម្រើ Luka Modric វ័យ ៣៨ឆ្នាំ របស់ក្រុមជម្រើសជាតិក្រូអាត
៥៖ អ្នកចាំទី Manuel Neuer វ័យ ៣៨ឆ្នាំ របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់៕