តារាសម្ដែងស្រីរូបស្រស់ ហេង ប៉ូនីកា និង តារាសម្ដែងប្រុសរូបសង្ហា វ៉ាន់ ដេវីត ត្រូវបានមហាជនចាប់អារម្មណ៍ថាកំពុងមានទំនាក់ទំនងនឹងគ្នាខុសពីធម្មតា

ពិតណាស់ មួយរយៈចុងក្រោយនេះ ចាប់តាំងពីរួមការងារសម្ដែងជាមួយគ្នាមក តារាសម្ដែងស្រីរូបស្រស់ ហេង ប៉ូនីកា និង តារាសម្ដែងប្រុសរូបសង្ហា វ៉ាន់ ដេវីត ត្រូវបានមហាជនចាប់អារម្មណ៍ថាកំពុងមានទំនាក់ទំនងនឹងគ្នាខុសពីធម្មតា ដែលអ្នកទាំងពីរតែងបង្ហាញពីសកម្មភាពផ្អែមល្ហែមនឹងគ្នាក្រៅពីការងារ និង ហាក់ស្និទ្ធស្នាលគ្នាខ្លាំង ធ្វើឱ្យមហាជនបានសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរអាចលើសពីមិត្តរួមការងារ។

លើសពីនេះ ដ្បិតតែតារាសម្ដែងប្រុសស្រីមួយគូនេះ មិនបានចេញមុខបញ្ជាក់ច្បាស់ៗថាត្រូវជាអ្វីនឹងគ្នាមែន ប៉ុន្តែអ្នកទាំងពីរកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួសពីសកម្មភាពផ្អែមល្ហែម ឱបថើបគ្នាស្និទ្ធៗ និង ភាពស័ក្តិសមគ្នារបស់អ្នកទាំងពីរ រហូតអ្នកគាំទ្រចង់ផ្គូផ្គង់ឱ្យអ្នកទាំងពីរសាងស្នេហ៍នឹងគ្នាពិតមែនទៀតផង។

យ៉ាងណាមិញ ចាប់តាំងពីផ្ទុះល្បីពីទំនាក់ទំនងស្នេហារវាងគ្នា ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ តារាប្រុសស្រីមួយគូនេះ កាន់តែបង្ហាញភាពស្និទ្ធស្នាលលើសដើម ទាំងកាយវិការ ពាក្យសម្ដីប្រើភាសាហៅគ្នាបងអូន ព្រមទាំងបង្ហោះរូបផ្អែមល្ហែមក្នុងឈុតគូស្នេហ៍ជាហូរហែ ធ្វើឱ្យអ្នកគាំទ្រអៀនជំនួសទៀតផង៕

អត្ថបទដែលជាប់ទាក់ទង