រដូវបិទនេសាទ ត្រូវបានចាប់អនុវត្តនៅតំបន់ភាគខាងលើ នៃទន្លេមេគង្គចាប់ពីដើមខែមិថុនានេះ

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ឧសភា បានជំរាបជូនសាធារណជន និងអ្នកនេសាទទាំងអស់ ថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប នឹងត្រូវបិទចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។

នៅក្នុងអំឡុងពេលនោះ ដែននេសាទ ដែលហាមឃាត់រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ទោះជាយ៉ាងនេះ នៅក្នុងអំឡុងពេលបិទនេសាទនេះ រដ្ឋបាលជលផល បានអនុញ្ញាតឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍នេសាទគ្រួសារ ចំនួន៤៤ប្រភេទ ឧទាហរណ៍ដូចជា៖ សៃយ៉ឺន ដែលមិនឱ្យប្រើរបាំព្រួលលើសពី១០មែត្រ, មងពាក់ និងមងបណ្តែត មិនឱ្យលើសពី១០០ម៉ែត្រ, សំណាញ់ និងប្រើបានដែរនូវឧបករណ៍ថ្នង។

ទន្ទឹមនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលាខាងមុខនេះ ដែននេសាទ ស្ថិតនៅខាងក្រោមទន្លេមេគង្គ ដែលត្រូវហាមឃាត់ រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងត្រូវហាមឃាត់ផងដែរ ចំពោះដែននេសាទមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ៕

  ប្រភព៖​ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង

អត្ថបទដែលជាប់ទាក់ទង